ស្តីអំពីក្រុមហ៊ុន រីនកូ

រីនកូបានចុះបញ្ជីរក្រសួងពាណិជ្ជកម្មនៅចុងឆ្នាំ ២០១៤ ដែលពីមុនមានឈ្មោះថា ប៊ី អេស អាយ (BSI) ដែលបានបង្កើតឡើងតាំងពីឆ្នាំ 2011 មានទីតាំងស្ថិតនៅក្នុងទីក្រុងភ្នំពេញ ដើម្បីធ្វើការចែកចាយសម្ភារៈសុវត្ថិភាពដែលមានគុណភាពគោរពតាមស្តង់ដាអន្តរជាតិ និងមានផ្តល់ការបណ្តុះបណ្តាលលើផ្នែកសុវត្ថិភាពជូនដល់អតិថិជនទាំងក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ គោលបំណងសំខាន់របស់យើងគឺជួយដល់ក្រុមហ៊ុន សហគ្រាសទាំងឡាយណាដែលមានឆន្ទៈលើកកម្ពស់សុវត្ថិភាពការងារនៅទីកន្លែងធ្វើការ និងគិតគូពីសុវត្ថិភាពរបស់បុគ្គលិក កម្មករជាចំបង។

សម្ភារៈសុវត្ថិភាពដែលអតិថិជនត្រូវការ អាចបញ្ជារទិញតាមការហៅទូរស័ព្ទ 012 29 29 21 / 089 338 081។ យើងមានបញ្ជូនទំនិញដែលបញ្ជារទិញពីអតិថិជនដល់គ្រប់ទីកន្លែងក្នុងទីក្រុងភ្នំពេញដោយឥតគិតថ្លៃ និងជួយសំរបសំរួលការដឹកជញ្ជូនដល់អតិថិជននៅតាមបណ្តាខេត្តផ្សេងៗផងដែរ។

យើងមានបុគ្គលិកដែលមានបទពិសោធការងារច្រើនឆ្នាំលើផ្នែកសុវត្ថិភាពព្រមទាំងធ្លាប់ទទួលបានការបណ្តុះបណ្តាល ចូលរួមសិក្ខាសិលាទាំងក្នុងប្រទេស និងក្រៅប្រទេស មានបទពិសោធក្នុងការបង្រៀនទាំងទ្រឹស្តីទាំងការអនុវត្ត ធ្លាប់ធ្វើបទបង្ហាញក្នុងសិក្ខាសាលាទាំងក្នុងប្រទេស និងក្រៅប្រទេស។ យើងមានអ្នកឯកទេសសំរាប់ផ្តល់ការប្រឹក្សាលើផ្នែកបច្ចេកទេស និងជួយធ្វើការជ្រើសរើសសម្ភារៈសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងសមស្របសំរាប់ការប្រើប្រាស់របស់អតិថិជន (សូមទាក់ទង 012 791 555 / 012 29 29 21)។