តើអ្វីទៅជា MSDS?

មានសារធាតុគីមីជាច្រើនត្រូវបានគេផលិតនិងប្រើប្រាស់ជារៀងរាល់ថ្ងៃតាមរូបភាពផ្សេងៗ។ វាជាកត្តាសំខាន់ក្នុងការផ្តល់ព័ត៌មានយ៉ាងសង្ខេប ច្បាស់លាស់ និងត្រឹមត្រូវ ដល់អ្នកប្រើប្រាស់ទាំងអស់។ យោងតាម Occupational Safety and Health Administration (OSHA) Hazard Communication Standard [29 Code of Federal Regulations (CFR) 1910.1200], Material Safety Data Sheet (MSDS) គឺជាឯកសារសំរាប់ផ្តល់ព័ត៌មានទាំងនោះ។ ព័ត៌មានជារួមមាន អត្តសញ្ញាណរបស់សារធាតុ រោងចក្រផលិត អត្តសញ្ញាណគ្រោះថ្នាក់ ការជួយសង្គ្រោះ និងព័ត៌មានបច្ចេកទេសសំខាន់ផ្សេងៗទឿត។

 

ក្នុងឆ្នាំ១៩៩៣ American National Standard Institute (ANSI) for Hazardous Industrial Chemicals បានរៀបចំនិងបង្កើតឡើងនូវស្តង់ដា ANSI Z400.1 សំរាប់កំណត់ទំរង់ (ខ្លឹមសារ) ដែលត្រូវមាននៅក្នុង MSDS ដើម្បីផ្តល់ដល់អ្នកផលិតក្នុងការសរសេរផ្តល់ព័ត៌មានជូនដល់អានមានលក្ខណៈងាយស្រួលយល់។ ANSI Z400.1-1993 ដាក់ចេញស្តង់ដាដែលមាន 16 Sections ក្រោយមកមានការកែប្រែជាបន្តបន្ទាប់ ក្នុងឆ្នាំ ១៩៩៨, ២០០៤ និង ២០០៥។ ការកែប្រែនៅក្នុងឆ្នាំ ២០០៥ ធ្វើអោយប្រសើរដល់ការអាន (Readability) កាត់បន្ថយអ្វីដែលមិនត្រូវការ (Redundancy) និង ការតំរៀប Section តាមលំដាប់លំដោយ ដូចមានបង្ហាញជូនខាងក្រោមនេះ។

Section 1: Product and Company Identification (អត្តសញ្ញាណផលិតផលនិងក្រុមហ៊ុន)
ក្នុងផ្នែកនេះមានបញ្ជាក់ពីឈ្មោះផលិតផល និងភ្ជាប់ឯកសារ MSDS ទៅនឹងផ្លាកសញ្ញានិងឯកសារដឹកជញ្ជូន។ មានប្រាប់ផងដែរនូវឈ្មោះរោងចក្រផលិត ឈ្មោះក្រុមហ៊ុននាំចូល និងផ្នែកទទួលខុសត្រូវដទៃៗទៀត ដោយមានភ្ជាប់អាស័យដ្ឋាន លេខទូរសារនិងទូរស័ព្ទទាក់ទងដើម្បីផ្តល់ដំណឹងបន្ថែមទៀត។

Section 2: Hazard Identification (អត្តសញ្ញាណគ្រោះថ្នាក់)
ក្នុងផ្នែកនេះមានរៀបរាប់អំពីទ្រង់ទ្រាយរបស់ផលិតផលនិងព័ត៌មានសំខាន់ៗផ្សេងទៀតដែលពាក់ព័ន្ធ។ ក្នុងផ្នែកនេះមានចែកជាបីផ្នែកតូចៗទៀត គឺ ការប្រមើលជាទួទៅលើករណីមានអាសន្ន OSHA regulatory status ការប៉ះពាល់ដល់សុខភាព ការប៉ះពាល់ដល់បរិស្ថាន។

Section 3: Composition / Information On Ingredients (ព័ត៌មានពីធាតុផ្សំរបស់សារធាតុគីមី)
ក្នុងផ្នែកនេះបញ្ជាក់ពីធាតុផ្សំរបស់វា ឈ្មោះហៅទូទៅនិងឈ្មោះបច្ចេកទេស ជាមួយនឹង Chemical Abstracts Service (CAS) Registry Number និងភាគរយដែលមាននៅក្នុងផលិតផល។

Section 4: First Aid Measures (វិធានការសង្គ្រោះបថម)
ក្នុងផ្នែកនេះមានចែកជាពីរផ្នែកតូចៗទៀតគឺ និតិវិធីក្នុងការជួយសង្គ្រោះ និងសេចក្តីជូនដំណឹងដល់ឧសថការី។ និតិវិធីក្នុងការជួយសង្គ្រោះត្រូវមានលក្ខណៈសង្ខេប ងាយស្រួលយល់ពីរបៀបជួយសង្គ្រោះ ដែលប៉ះពាល់ឬចូលក្នុងរាង្គកាយ។ ព័ត៌មានទាំងនេះគឺមានគោលបំណងសំរាប់អ្នកអានទូទៅ ដែលមិនទទួលបានការបណ្តុះ។ ចំណែកឯ
សេចក្តីជូនដំណឹងដល់ឧសថការី មានផ្តល់ព័ត៌មានបន្ថែមដល់គ្រូពេទ្យអំពីថ្នាំបន្សាប (Antidote) ការព្យាបាលជាក់លាក់និងនិតិវិធីក្នុងការវិភាគ និងក្នុងគោលបំណងប្រើប្រាស់ដោយអ្នកជំនាញផ្នែកសុខភាព។

Section 5: Fire Fighting Measures (វិធានការអគ្គីភ័យ)
ក្នុងផ្នែកនេះបរិយាយអំពីគ្រោះថ្នាក់ជាក់លាក់មានអគ្គីភ័យនិងការផ្ទុះដែលអាចបង្កដោយផលិតផលនោះ ផ្តល់ព័ត៌មានពីឧបករណ៍សំរាប់យកទៅពន្លត់ ពីការប្រើប្រាស់សំភារៈការពារខ្លួន និង វិធានការប្រុងប្រយ័ត្នពេលពន្លត់អគ្គីភ័យ។

Section 6: Accidental Release Measures (វិធានការទប់ទល់ចំពោះគ្រោះថ្នាក់)
ក្នុងផ្នែកនេះផ្តល់ព័ត៌មានសំរាប់ឆ្លើយតបនៅពេលមានកំពប់ លេចធ្លាយ ដើម្បីការពារឬកាត់បន្ថយការប៉ះពាល់ដល់សុខភាពមនុស្ស ទ្រព្យសម្បត្តិ និងបរិស្ថាន។ ព័ត៌មានពីការប្រើប្រាស់សំភារៈការពារខ្លួន ឧបករណ៍បង្ខាំងទប់ផលិតផលលេចធ្លាយ សំភារៈនិងវិថីសាស្រ្តសំរាប់សំអាត ការប្រុងប្រយ័ត្នចំពោះបរិស្ថាន និងអាចរួមបញ្ចូលផងដែរពីតំរូវការធ្វើការរាយការអំពីគ្រោះថ្នាក់ដែលកើតឡើង។

Section 7: Handling and Storage (ការប្រើប្រាស់និងការទុកដាក់)
ក្នុងផ្នែកនេះផ្តល់ការណែនាំលើផ្នែកប្រើប្រាស់និងការទុកដាក់។ ការប្រុងប្រយ័ត្នជាពិសេសសំរាប់ផលិតផលនោះ។

 

Section 8: Exposure Control / Personal Protection (ការការពារដល់អ្នកប្រើប្រាស់ / សំភារៈការពារខ្លួន)
ក្នុងផ្នែកនេះមានចែកចេញជាបីចំណុចតូចៗ។ ចំណុចទី១ មានសេចក្តីណែនាំចំពោះរយៈពេលធ្វើការជាមួយសារធាតុនោះ។ សេចក្តីណែនាំចំពោះរយៈពេលធ្វើការក៍មានរួមបញ្ចូលផងដែរពីរ OSHA's Permissible Exposure Limits (PELs) and American Conference of Governmental Industrial Hygienist's (ACGIH's) Threshold Limit Values (TLVs) and Biological Exposure Indices (BEIs). វិធានការពារតាមបែបវិស្វកម្មដែលជួយកាត់បន្ថយគ្រោះថ្នាក់មានរៀបរាប់ក្នុងចំណុចទី១។ សេចក្តីណែនាំពីសំភារៈការពារខ្លួនដែលមានដូចជា វែនតា របាំងការពារមុខ សំលៀកបំពាក់ការពារដងខ្លួន ម៉ាស់ការពារផ្លូវដង្ហើម និងអនាម័យក្នុងក្នុងការលាងជំរះ មានបរិយាយក្នុងចំណុចទី២។

 

Section 9: Physical and Chemical Properties (លក្ខណៈរូបនិងលក្ខណៈគីមី)
ក្នុងផ្នែកនេះមានរៀបរាប់ពី ភិនភាគរបស់ផលិតផល ក្លិន pH ស៊ីតុណ្ហភាពរលាយនិងកក រំពុះ រំហួត កំរិតសាយភាយ ភាពឆេះ UEL, LEL សំពាធចំហាយ ដង់ស៊ីតេចំហាយ ដង់ស៊ីតេទំងន់ ភាពរលាយ ស៊ីតុណ្ហភាពឆេះខ្លួនឯង ជាដើម។

Section 10: Stability and Reactivity (ភាពប្រតិកម្មនិងលំនឹង)
ក្នុងផ្នែកនេះបរិយាយអំពីគ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងភាពប្រតិកម្មរបស់ធាតុគីមី ក្នុងលក្ខ័ណ្ឌជាក់លាក់ណាមួយ។ ប្រាប់អំពីលក្ខ័ណ្ឌណាដែលគួរចៀសវាង គីមីផ្សេងទៀតដែលមិនត្រូវធាតុគ្នា ជាដើម។

Section 11: Toxicological Information (ព័ត៌មានស្តីពីភាពពុល)
ក្នុងផ្នែកនេះពន្យល់ពីភាពពុលដែលអាចប្រើសំរាប់វាយតំលៃពីការប៉ះពាល់សុខភាព ពីកំរិតចំនួនដែលរងការប៉ះពាល់ ការរោលក្រហាយ ការស៊ីឫកាត់ ការរលាកផ្លូវដង្ហើមឫស្បែក ធ្វើអោយកើតមហារីក ជាដើម។

Section 12: Ecological Information (ព័ត៌មានពីការប៉ះពាល់ដល់ជីវចំរុះ)
ក្នុងផ្នែកនេះមានព័ត៌មានសំរាប់ជំនួយដើម្បីវាយតំលៃការប៉ះពាល់បរិស្ថានប្រសិនជាមានការលេចធ្លាយ។ Ecotoxicity, persistence / degradability, bioaccumulation / accumulation, mobility in environmental media and other adverse effects may be addressed.

Section 13: Disposal Considerations (ការបោះចោលសំណល់)
ក្នុងផ្នែកនេះផ្តល់ព័ត៌មានពីការគ្រប់គ្រងកាកសំណល់ ការបោះចោលត្រឹមត្រូវ ការយកមកប្រើឡើងវិញជាដើម។

Section 14: Transport Information (ព័ត៌មានពីការដឹកជញ្ជូន)
ក្នុងផ្នែកនេះផ្នល់ព័ត៌មានជាមួលដ្ឋានជំនួយដល់អ្នកប្រើប្រាស់រៀបចំផលិតផលសំរាប់ការដឹកជញ្ជូន។ ក្នុងផ្នែកនេះមិនមានបញ្ជាក់លំអិតពីបែបបទនានាដែលពាក់ព័ន្ធនឹងការដឹកជញ្ជូននោះទេ។

Section 15: Regulatory Information (ព័ត៌មានពីច្បាប់ដែលពាក់ព័ន្ធ)
ក្នុងផ្នែកនេះផ្តល់ព័ត៌មានទាក់ទងនឹងផ្នែកច្បាប់ដែលតំរូវអោយគោរពតាមច្បាប់សុខភាព សុវត្ថិភាព និង បរិស្ថាន។ ខ្លឹមសារ និងរចនាបទក្នុងផ្នែកនេះអាស្រ័យទៅតាមកន្លែងផលិតនិងប្រើប្រាស់វា។ វាមិនមែនជាបញ្ជីរដែលប្រាប់ពីច្បាប់ទាំងអស់ដែលតំរូវអោយគោរពតាមនោះទេ។

Section 16: Other Information (ព័ត៌មានផ្សេងទៀត)
ក្នុងផ្នែកនេះបញ្ចូលព័ត៌មានសំខាន់ៗផ្សេងទៀត។ អាចមានសរសេរជាផ្លាក កំរិតគ្រោះថ្នាក់ ការរៀបចំនិងការពិនិត្យព័ត៌មានឡើងវិញ ឫពន្យល់ពីអក្សរកាត់ដែលមានប្រើនៅក្នុងឯកសារនេះ។

 

បកប្រែពីភាសារអង់គ្លេសដោយ លោក ម៉ម សុថារិន្ទ
ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១១