​​​           ម៉ាស N95 ជាម៉ាសការពារការស្រូបយកនូវសារធាតុផ្សេងៗដែលមានទំហំតូចៗជាទីបំផុត (particulate respirator) មានហោះហើរក្នុងខ្យល់ចូលមកតាមផ្លូវដង្ហើម មានដូចជាផ្សែង ធូលី ចំហាយ ជាដើម។ អក្សរ N មានន័យថា វាមិនអាចការពារការស្រូបចូលភាគល្អិតតូចៗរបស់សារធាតុប្រេងបានទេ។ លេខ 95 បានសេចក្តីថា ភាពច្រោះរបស់វាអាចទប់សារធាតុតូចៗបានរហូតដល់ 95% នៃភាគល្អិតសរុប។

Read more: សេចក្តីណែនាំពីម៉ាស N95

          គេចែកវិធានការជាបីបែបៈ
                -  វិធានការតាមបែបវិស្វកម្ម
                -  វិធានការតាមបែបរដ្ឋបាល
                -  វិធានការដោយប្រើសម្ភារៈការពារខ្លួន
          វិធានការខាងលើគេបង្អស់មានប្រសិទ្ធភាពជាងទីពីរនិងទីបី ប៉ុន្តែភាគច្រើនគេប្រើវិធានការទាំងបីព្រមគ្នា ក្នុងកម្មវិធីកាត់បន្ថយគ្រោះថ្នាក់។

Read more: វិធានការការពារគ្រោះថ្នាក់ និង ប្រសិទ្ធភាព

          រៀងរាល់ថ្ងៃគ្រោះថ្នាក់តែងកើតមាននៅកន្លែងធ្វើការ ក្នុងចំណោមនោះរបួសជើងមានទាំងរបួសស្រាល មានទាំងរបួសធ្ងន់។ ក្នុងចំណោមរបួសទាំងនោះគេអាចការពារបានដោយពាក់ស្បែកជើងសុវត្ថិភាពដែលមានក្បាលដែក បាតដែក បាតធន់នឹងសារធាតុប្រេង បាតមិនរអិល។ល។ នៅកន្លែងធ្វើការខ្លះទៀត អាចរអិល និង គ្រោះថ្នាក់អាចបង្កដោយចរន្តស្តាទិក។ កម្មករពាក់ស្បែកជើងធ្វើការច្រើនម៉ោងក្នុងមួយថ្ងៃៗ ដូច្នេះការជ្រើសរើសស្បែកជើងត្រឹមត្រូវវាជារឿងចាំបាច់ណាស់សំរាប់ពួគគាត់ ដើម្បីអោយពួកគាត់មានចិត្តចង់ពាក់វា។

Read more: ស្បែកជើងសុវត្ថិភាព

គ្រោះថ្នាក់មានច្រើនបែបយ៉ាងណាស់។ កម្មករធ្វើការនៅលើជណ្តើរ ហើយភ្លាមៗនោះក៏ធ្លាក់មកដី។ មានកត្តាជាមូលដ្ឋានជាច្រើននៅពីក្រោយគ្រោះថ្នាក់បែបនេះ។ តាមរយៈការអង្កេតអំពីគ្រោះថ្នាក់នេះ យើងអាចរកឃើញពីមូលហេតុគ្រោះថ្នាក់ដែលកើតមានឡើងហើយនិងអំពីរបៀបការពារនៅពេលក្រោយ។

Read more: មូលហេតុនៃគ្រោះថ្នាក់

មានសារធាតុគីមីជាច្រើនត្រូវបានគេផលិតនិងប្រើប្រាស់ជារៀងរាល់ថ្ងៃតាមរូបភាពផ្សេងៗ។ វាជាកត្តាសំខាន់ក្នុងការផ្តល់ព័ត៌មានយ៉ាងសង្ខេប ច្បាស់លាស់ និងត្រឹមត្រូវ ដល់អ្នកប្រើប្រាស់ទាំងអស់។ យោងតាម Occupational Safety and Health Administration (OSHA) Hazard Communication Standard [29 Code of Federal Regulations (CFR) 1910.1200], Material Safety Data Sheet (MSDS) គឺជាឯកសារសំរាប់ផ្តល់ព័ត៌មានទាំងនោះ។ ព័ត៌មានជារួមមាន អត្តសញ្ញាណរបស់សារធាតុ រោងចក្រផលិត អត្តសញ្ញាណគ្រោះថ្នាក់ ការជួយសង្គ្រោះ និងព័ត៌មានបច្ចេកទេសសំខាន់ផ្សេងៗទឿត។

Read more: តើអ្វីទៅជា MSDS?

ប្រដាប់ការពារត្រចៀកត្រូវការប្រើនៅពេលដែលមានសំលេងចាប់ពី 85dB ឡើងទៅ ក្នុងរយៈពេលធ្វើការងារ 8 ម៉ោងក្នុងមួយថ្ងៃ ដែលពាក្យបច្ចេកទេសហៅថា Time Weighted Average (TWA)។ ជាទូទៅប្រដាប់ការពារត្រចៀកមានបីប្រភេទ៖ Earplugs, Earmuffs and Hearing Bands។

Read more: សំលេង និងវិធីការពារ
Page 1 of 2