វិធានការការពារគ្រោះថ្នាក់ និងប្រសិទ្ធភាព
គេចែកវិធានការការពារគ្រោះថ្នាក់ជា ៣ផ្នែកសំខាន់ៗគឺ៖
– វិធានការតាមបែបវិស្វកម្ម
– វិធានការតាមបែបរដ្ឋបាល
– វិធានការដោយប្រើសម្ភារៈការពារខ្លួន
វិធានការខាងលើគេបង្អស់មានប្រសិទ្ធភាពជាងទីពីរនិងទីបី ប៉ុន្តែភាគច្រើនគេប្រើវិធានការទាំងបីព្រមគ្នា ក្នុងកម្មវិធីកាត់បន្ថយគ្រោះថ្នាក់។
បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ការយល់ដឹងពីសុវត្ថិភាពរបស់បុគ្គលិក កម្មករ អ្នកមើលការខុសត្រូវ ថ្នាក់ដឹកនាំ មិនបានដូចជាប្រទេសជឿនលឿន ឬប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ីយើងឡើយ។ គ្រោះថ្នាក់បន្តិចបន្តួច (កម្រិតស្រាល) តែងកើតមានញឹកញាប់នៅកន្លែងធ្វើការ ដោយសារតែមិនបានយកចិត្តទុកដាក់ គ្រោះថ្នាក់ធ្ងន់ធ្ងរក៏កើតមានឡើងនៅកន្លែងធ្វើការនោះ ដែលធ្វើអោយបាត់បង់អាយុជីវិត ពិការភាព ខូចសុខភាព ខាតបង់ទ្រព្យសម្បត្តិរហូតដល់រាប់លានដុល្លារ បំពុលបរិស្ថាន និងបរិយាកាសនៅជុំវិញនោះ។
គ្រោះថ្នាក់តែងកើតមានឡើងដោយមិនបានដឹងជាមុន ប៉ុន្តែទោះជាយ៉ាងណាក៍ដោយគេអាចការពារវាបានតាមវិធានការទាំងបីខាងលើ។
ការបណ្តុះបណ្តាលជាវិធានការតាមបែបរដ្ឋបាល ដែលអាចលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាព ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់មកនៅកម្រិតទាប និងមិនឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរកើតមានឡើងតទៅទៀត។