ឧបករណ៍ជួយសង្គ្រោះ Rescue Kit Druid Evo

ឧបករណ៍ជួយសង្គ្រោះ Rescue Kit Druid Evo

"Rescue Druid Evo" ផ្គុំឡើងពីដុំរ៉ូឡូ និងដេសិនឌ័រចាប់ហ្វ្រាំងទប់ដោយស្វ័យប្រវត្តិ សម្រាប់យកទៅជួយសង្គ្រោះជនរងគ្រោះដែលនៅព្យួរជាប់នឹងខ្សែក្រវ៉ាត់នៅពេលធ្លាក់​ និងសម្រូតជនរងគ្រោះពីទីខ្ពស់មកដល់ដីដោយសុវត្ថិភាព។
​​​​     ១. ថ្ពក់ខ្សែ (A)​ ទៅនឹងចំណុងរឹងមាំដែលនៅពីលើជនរងគ្រោះ ជាមួយនឹងទំពក់ (B)
     ២. ដៃទាំងពីរចាប់កាន់ខ្សែពួរដែលខាងចុងមានទំពក់ (T) ដោយពួរចាប់ជាប់ទៅនឹង "Druid" (D) រួចទាញកន្រ្តាក់ឲ្យខ្លាំង ដើម្បីឲ្យប្រាកដថាខ្សែពួរបានទាក់ជាប់។
     ៣. ទាញបើធ្មេញទាក់របស់ឧបករណ៍ "Solo 2" (C)
     ៤. ទាញយកទំពក់ (E) ដោយពន្លាប្រព័ន្ធខ្សែរ៉ត បន្ទាប់មកថ្ពក់ទៅនឹងកងដែកខ្សែក្រវ៉ាត់របស់ជនរងគ្រោះ។ ប្រសិនបើប្រព័ន្ធខ្សែរ៉តមិនគ្រប់គ្រាន់ ចូរបន្ធូរដេសិនឌ័រ (D) រួចទាញខ្សែពួរ (T) ដែលភ្ជាប់នឹងដេសិនឌ័រ (D) តាមប្រវែងដែលចង់បាន​ បន្ទាប់មកត្រូវទាញកន្ត្រាក់ឲ្យខ្លាំងដើម្បីឲ្យពួរទាក់ជាប់ដូចដែលបានរៀបរាប់ក្នុងចំណុចទី២ ខាងលើ។
     ៥. ទាញបិទធ្មេញរបស់ "Solo 2" (C) និងពិនិត្យមើលដើម្បីឲ្យប្រាកដថាវាបានទាក់ជាប់ហើយ។
     ៦. ទាញចុងខ្សែពួររបស់រ៉ត (S) ដើម្បីលើកជនរងគ្រោះ រហូតដល់ខ្សែឡែនយ៉ាដរបស់ជនរងគ្រោះធូរ
     ៧. ដោះខ្សែឡែនយ៉ាដចេញពីកងខ្សែក្រវ៉ាត់របស់ជនរងគ្រោះ
     ៨. ដៃម្ខាងចាប់កាន់ខ្សែពួរ (R) ដែលចេញពីដេសិនឌ័រ (D) និងដៃម្ខាងទៀតចាប់ទាញដងដេសិនឌ័រតិចៗ រហូតដល់ខ្សែពួរខាងជនរងគ្រោះ រួចទាញចេញបន្តិចម្តងៗ ដើម្បសម្រូតជនរងគ្រោះមកក្រោម។