ឧបករណ៍ជួយសង្គ្រោះ Rescue Kit Druid Evo
"Rescue Druid Evo" ផ្គុំឡើងពីដុំរ៉ូឡូ និងដេសិនឌ័រចាប់ហ្វ្រាំងទប់ដោយស្វ័យប្រវត្តិ សម្រាប់យកទៅជួយសង្គ្រោះជនរងគ្រោះដែលនៅព្យួរជាប់នឹងខ្សែក្រវ៉ាត់នៅពេលធ្លាក់ និងសម្រូតជនរងគ្រោះពីទីខ្ពស់មកដល់ដីដោយសុវត្ថិភាព។
១. ថ្ពក់ខ្សែ (A) ទៅនឹងចំណុងរឹងមាំដែលនៅពីលើជនរងគ្រោះ ជាមួយនឹងទំពក់ (B)
២. ដៃទាំងពីរចាប់កាន់ខ្សែពួរដែលខាងចុងមានទំពក់ (T) ដោយពួរចាប់ជាប់ទៅនឹង "Druid" (D) រួចទាញកន្រ្តាក់ឲ្យខ្លាំង ដើម្បីឲ្យប្រាកដថាខ្សែពួរបានទាក់ជាប់។
៣. ទាញបើធ្មេញទាក់របស់ឧបករណ៍ "Solo 2" (C)
៤. ទាញយកទំពក់ (E) ដោយពន្លាប្រព័ន្ធខ្សែរ៉ត បន្ទាប់មកថ្ពក់ទៅនឹងកងដែកខ្សែក្រវ៉ាត់របស់ជនរងគ្រោះ។ ប្រសិនបើប្រព័ន្ធខ្សែរ៉តមិនគ្រប់គ្រាន់ ចូរបន្ធូរដេសិនឌ័រ (D) រួចទាញខ្សែពួរ (T) ដែលភ្ជាប់នឹងដេសិនឌ័រ (D) តាមប្រវែងដែលចង់បាន បន្ទាប់មកត្រូវទាញកន្ត្រាក់ឲ្យខ្លាំងដើម្បីឲ្យពួរទាក់ជាប់ដូចដែលបានរៀបរាប់ក្នុងចំណុចទី២ ខាងលើ។
៥. ទាញបិទធ្មេញរបស់ "Solo 2" (C) និងពិនិត្យមើលដើម្បីឲ្យប្រាកដថាវាបានទាក់ជាប់ហើយ។
៦. ទាញចុងខ្សែពួររបស់រ៉ត (S) ដើម្បីលើកជនរងគ្រោះ រហូតដល់ខ្សែឡែនយ៉ាដរបស់ជនរងគ្រោះធូរ
៧. ដោះខ្សែឡែនយ៉ាដចេញពីកងខ្សែក្រវ៉ាត់របស់ជនរងគ្រោះ
៨. ដៃម្ខាងចាប់កាន់ខ្សែពួរ (R) ដែលចេញពីដេសិនឌ័រ (D) និងដៃម្ខាងទៀតចាប់ទាញដងដេសិនឌ័រតិចៗ រហូតដល់ខ្សែពួរខាងជនរងគ្រោះ រួចទាញចេញបន្តិចម្តងៗ ដើម្បសម្រូតជនរងគ្រោះមកក្រោម។